ប្រធានសាខា

ភារៈកិច្ច និង ការទទួលខុសត្រូវ

v  ធ្វើការផ្សាព្វផ្សាយផលិតផល និង សេវាកម្មរបស់ ឥណទានអភិវឌ្ឍន៍អាជីវកម្ម ម.ក ដើម្បីពង្រីកទីផ្សារ និង ទាក់ទាញអតិថិជនសក្តានុពល។

v  ត្រួតពិនិត្យសំណុំឯកសារឥណទាន និង វាយតម្លៃលើឥណទានដើម្បីប្រាកដថាការប្រតិបត្តិរបស់បុគ្គលិកគោរពទៅតាមគោលនយោបាយ និង នីតិវិធីរបស់ក្រុមហ៊ុន។

v  ធ្វើការគ្រប់គ្រងផែនការអាជីវកម្ម និង​ តាមដានជាប្រចាំដើម្បីប្រាកដថាដំណើការអាជីវកម្មគឺដើរតាមផែនការរបស់ក្រុមហ៊ុនដែលបានដាក់ចេញ

v  ត្រួតពិនិត្យ  និង  តាមដានការបង់សងត្រលប់របស់​​អតិថិជន​នៅក្នុងសាខារបស់ខ្លួន  និង​  សម្របសម្រួលក្នុងការចុះដោះស្រាយកម្ចីដែលមានបញ្ហា។

v  គ្រប់គ្រង ផ្តល់ការបណ្ដុះបណ្តាល និង​ដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងសាខារបស់ខ្លួន

v  សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់អំពីស្ថានភាពឥណទានក្នុងតំបន់ គូរប្រគួតប្រជែង សេដ្ឋកិច្ច សង្គម ភូមិសាស្រ្ត ប្រវត្តិឥណទាន។ល។

v  បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់គណៈគ្រប់គ្រង។

លក្ខណៈសម្បត្តិ

v  បញ្ចប់ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រលើគ្រប់ជំនាញ ។

v  ធ្លាប់បំពេញការងារជាប្រធាន​មន្រ្តីឥណទាន​យ៉ាងតិច១ឆ្នាំ និងមានគុណភាពឥណទានល្អ។

v  មានភាពច្បាស់លាស់ក្នុងការវាយតំលៃឥណទាន និងមានស្នាដៃក្នុងការដោះស្រាយក្រុមយឺត។

v  ជាអ្នកដែលមានទំនួលខុសត្រូវ និងមានមនសិការការងារខ្ពស់។

v  អាចប្រើប្រាស់កំព្យូទ័រកម្មវិធី Word, Excel, Outlook Express និង Power Points បានល្អ។

v  អាចទំនាក់ទំនងជាភាសាអង់គ្លេសលើកំរិតមធ្យម

v  មានទំនាក់ទំនងល្អ និងមានអព្យាក្រឹត្យភាពក្នុង ការបំពេញការងារ។